Tuesday, April 24, 2018

អប្សរកាំភ្លើងធំ


 បទ "ឥន្ទ្រជិត "

បិទភ្នែកភ្នកស្រមៃ                      ថាក្នុងដៃ                     បានស្រីមកថ្នមថែ។

ថារូបម៉ុមមកក្បែរ                      ប្រលោមស្នេហ៍          ថួនថែហឫទ័័យ។

វង្វេងសុបិនឥន័យ                   ប្រែរីងរៃ                    ភិតភ័យញ័រអង្គប្រាណ។

លោកអើយខុសការស្មាន  ​      ជួបកល្យាណ            អប្សរកាំភ្លើងធំ។

តើគួរសើចឬយំ                      ទោះឥន្ទព្រហ្ម             ក៏សុំដកថយដែរ។

ថយៗសិនហើយម៉ែ               រត់បីស្រែ                   ជ្រកក្បែរដំបូកមួយ។

ក្នុងចិត្តរឹតភ័យព្រួយ                ងើបបោះពួយ            រញ្ជួយគ្រែភួយខ្នើយ។

បើកភ្នែកមើលត្រាណត្រើយ   មិនឃើញឡើយ         លស់ព្រលឹងខ្ញុំអស់។

លោកព្រះក្នុងសប្ដិសោះ          នៅកំលោះ                 ចេះតែ មមើផ្ដាស៕😂😂🤗🤗🤣🤣😆😆😆😆

ថ្ងៃចន្ទ ៦ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨
February 6, 2018
ដោយ ៖ អូរ អក្ខរា

No comments:

Post a Comment