Tuesday, April 24, 2018

មរតកដូនតា

បទ    ៉ កាកគតិ   ៉

មន្ដស្នេហ៍អង្គរ              ស្បីល្បាញខ្ទារខ្ទរ

សូរសព្វលោកា                       អាស៊ីអ៊ឺរ៉ុប
ស្ទើរគ្រប់ទិសា                 ឈរយ៉ាងសង្ហា
ថាកេរខ្មែរល្អ។

អង្គរវត្តសាង                     សម្អិតសម្អាង
ប្រាង្គប្រាសាទថ្ម                    ចម្លាក់វិចិត្រ
ប្រណិតបវរ              ទាក់ចិត្តទេសចរណ៍
ដ៏ច្រើនក្រាស់ក្រៃ។

អរគុណដូនតា                   បន្សល់សិលា
ដ៏មានតម្លៃ                     ដែលពុំអាចវាស់
លើសអស់ពេជ្រច្នៃ                មរតកថ្លាថ្លៃ
គ្មានថ្ងៃសូនឡើយ។

ក្នុងនាមកូនខ្មែរ                       រួមរក្សាថែ
កុំប្រែកន្តើយ                         ដូនតាខំសាង
ប្រាង្គឱ្យយើងហើយ               ឱកូនខ្មែរអើយ
សាម្គីការពារ៕

ថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨
February 7, 2018
ដោយ អូរ អក្ខរា

No comments:

Post a Comment