Thursday, April 26, 2018

ប្រវត្ដិខ្លះៗអំពីប្រាសាទនាគព័ន្ធ



ឱ! នាគព័ន្ធអើយ...!



នាគព័ន្ធមានឫទ្ធពិតមានន័យ

សាងសង់លកលៃប្រពៃក្រៃ
រូបនាគព័ន្ធពេនទាំងយប់ថ្ងៃ
ឃើញហើយអាល័យសម័យដើម។

នាគព័ន្ធមានឫទ្ធ និត្យគង្គា
វង់ដូចចន្ទ្រា ទឹកផ្សាំផ្សើម
ព្យាបាលឈឺថ្កាត់ តដង្ហើម
ធាតុបួនផ្ដួចផ្ដើម ប្រោសសព្វសត្វ។

ឥលូវនាគព័ន្ធម្ដេចស្ងប់ស្ងៀ
ឬទុក្ខក្រំក្រៀម បានជាស្ងាត់
រុក្ខាលែងរេយោលផាយផាត់
រីបក្សាសត្វ ក៏លេងបំពេរ។

ឳ! នាគព័ន្ធអើយ សូមអ្នកស្ដី
អង្គរបុរី ទឹកដី កេរ
ខ្មែរសាងប្រាសាទពីបុព្វេ
អ្នកកុំទាន់រេ ប្រែឯកា។

អូរអក្ខរាសៀមរាប២៥កញ្ញា២០១៧

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវបានគេសាងសង់ នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះ សន្សំទឹកបរិសុទ្ធ៨ ដោយរៀបចំឱ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃ សញ្ញាមន្ទីពេទ្យ។ មានរូបចម្លាក់ គ្រប់ទាំង៤ទិសសម្រាប់ជាតំណាងឱ្យធាតុទាំង៤ គឺ ធាតុដីតំណាងដោយ រូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយ រូបចចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចំលាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ៤ គឺ ធាតុដី ធាតុភ្លើងធាតុខ្យល់ ធាតុទឹកហើយសត្វលោកដែលមានជំងឺ តែងបាត់បង់នូវ ធាតុណានិមួយនៃ ធាតុទាំង៤ កាលបើគេ ពិនិត្យឃើញថា អ្នកជំងឺខ្វះធាតុណាមួយនៃ ធាតុទាំង៤ គេតម្រូវអោយអ្នកជំងឺនោះទៅធ្វើការរក្សារោគទៅតាមធាតុនៃទិសទាំង៤ ។

យោង៖ វិគីភីឌា

No comments:

Post a Comment