វាលស្រែធំធេងរៀមរែងអាល័យ
ក្រោមកំដៅថ្ងៃស្រមៃមាសស្ងួន
បេះដូងឌុកដាក់កន្ទ្រាក់អង្រ ួន
សួររកនឹងនួនបាត់ទៅណាហើយ?
បក្សីទាំងហ្វូងជួយអន្ទងហៅ
រកស្រស់ឆោមឆ្លៅវិលវិញពៅអើយ
១៥កុម្ភះលាក់ទុក្ខឥតស្បើយ
បងចាំត្រាណត្រើយបំពេរស្នេហា ។
វាលស្រែធំៗនឹកណាស់ម៉ុមបង
នឹករឿងកន្លងបងនិងជីវ៉ា
នឹកគ្រប់វេលារាល់អនុស្សា
នឹកកែវនេត្រាធ្លាប់គយគន់គ្ន ា។
ស្រូវស្រែសន្លឹមបានត្រឹមសម្ លឹង
រកស្រស់ព្រលឹងទាំងទ្រូងគ្រា ំគ្រា
ស្រូវពណ៍បៃតងចងជាប់មេឃា
ឯខ្ញុំរងាឱបដៃរងចាំ។
អូរ អក្ខរាសៀមរាបថ្ងៃទី១៥កុម្ភះ២០១៧
No comments:
Post a Comment