ស្រែឬក្រុងមនុស្សដូចតែគ្នាត ើ មែនទេពុកម៉ែបងប្អូន
កុំដៀលអ្នកស្រែ បើអ្នកជាខ្មែរ
ស្រែក៏មានគុណ បើសិនស្អប់ស្រែ
អ្នកច្បាស់ស៊យស៊ុន អ្នកស្រែរែកពុន
បានស្រូវអង្ករ។
ខ្ញុំស្រែមែនពិត តែខ្ញុំចេះគិត
ចេះធ្វើរឿងល្អ មិនដូចអ្នកខ្លះ
ស៊ីស្រូវអង្ករ ដៀលស្រែដល់ក
មាយាទអន់ណាស់។
បើដៀលអ្នកស្រែ ពិតភ្លើយ៉ាប់កែ
ចង់ប្រែក្រឡាស់? ធ្វើស្រូវក្នុងក្រុង
ខុសទម្លាប់ចាស់ ប្អូរប្រវត្តិសាស្ត្រ
មិនបានទេពៅ។
ទោះក្រុងឬស្រែ យើងសុទ្ធតែខ្មែរ
ស្រឡាញ់គ្នាទៅ ពឹងទៅពឹងមក
ឆ្ងាយជិតនិតនៅ ដៀលនេះមិនត្រូវ
មិនសមទេអូន។
No comments:
Post a Comment