ណ្ហើយ...ចុះបានត្រឹមតែគិត!
៙សូរ្យសែងលឿងទុំរុំអាកាស
ភ្លឺច្រាលដេរដាសគ្រងគ្របភ្ នំ
ឯនាយទិសបូព៌ប្រែស្រទំ
ស្រគត់ស្រគំតាមវេលា។
រីឯរូបខ្ញុំក្រៀមក្រំអ្វី?
ចិត្តកាយទីទៃមិនជុំគ្នា
អារម្មណ៍ហោះហើរពេញមេឃា
រកក្បួនគណនាផ្គុំពុំត្រូវ។
បើសិនមានស្លាបនឹងហោះភ្លាម
កាត់សមុទ្ររាមគ្រាឥលូវ
យកខ្យល់ធ្វើយានលម្ហជាផ្លូវ
ជួបមារសត្រូវក៏ផ្តាច់ប្តូរ។
ណ្ហើយ...ចុះបានត្រឹមសញ្ជឹងគ ិត
រីឯងរឿងពិតឥតអាសូរ
បេះដូងដាច់ដោចស្រក់ឈាមហូរ
បើទួញយំថ្ងូរគ្មានបានការ។
ទោះបីក្នុងទ្រូងរឹតគ្រាគ្រ ាំ
មានតែស៊ូទ្រាំតាមវាសនា
ធ្វើម្តេចព្រហ្មលិខិតលោកចា រ
មានតែសោកាតាមអារម្មណ៍៕៚
ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨
៙៙@៚៚
No comments:
Post a Comment