Tuesday, April 24, 2018

លាស្រីកាកីស្នងរូប


តោថ្មស្ងៀមទ្រឹងមិនដឹងអត្ថន័យ                ស្នេហ៍ពេញហឫទ័យបែរត្រូវនិរា
ស្នាមស្នេហ៍អភព្វពុំគាប់មានះ                   ទ្រូងខ្ញុំស្ទើរស្ទះព្រោះព្រានតណ្ហា។

កាលគ្រាដំបូងផ្អែមដូចទឹកឃ្មុំ                   ចុងក្រោយខ្ញុំយំងំឈឺព្រោះស្នេហ៍ឫស្យា
បានបេះដូងហើយម្តេចមិនរក្សា?             ជួសដោយឈឺផ្សាគ្មានអ្នកណាដឹង

ម្លប់ត្នោតស្រះស្រង់ក្បង់ទឹកលុបមុខ          លាងស្នេហ៍ផុយពុកនៅកន្លែងហ្នឹង
បើអស់ចិត្តហើយប្រាប់មកព្រលឹង           ស្នេហ៍អូនមិននឹងរេចដូចចុងស្រល់។

យកពេលវេលាធ្វើជាឱសថ                     ដង្ហើមស្ទើរផុតប៉ះស្រីមានកល
ជាតិនេះស្មារលាស្រីចិត្តដូចខ្លែងត្រូវខ្យល់ កាកីបន្សល់ទុកឱ្យស្នងរូប។

អូរ អក្ខរាសៀមរាបថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧

No comments:

Post a Comment