Thursday, April 26, 2018

តោះអ្នកក្រចេះ-ហេតុអ្វីខេត្ត ដាក់ឈ្មោះថា ក្រចេះ?


ទីកន្លែងជាច្រើន​នៅក្នុងប្រទេសកម្ពុជា មានឈ្មោះប្លែកៗទៅតាមប្រវត្តិនៃតំបន់នោះ យ៉ាងណាមិញការដាក់​ឈ្មោះ​​ខេត្ត​​ក្រចេះ​ក៏មានប្រវត្តិ ដែលគួរអោយចាប់អារម្មណ៍ដែរ។ ដើម្បីជ្រាបច្បាស់ថា តើឈ្មោះខេត្តក្រចេះ នេះ​មានប្រភពមកពីណា តាំងពីឆ្នាំណា ក្នុងសម័យណា? មាន​តែ​យើង​ទាំង​អស់​គ្នា​អាន​ប្រវត្តិ​នេះ​ទាំង​អស់​គ្នា។
​អំពីពាក្យថាក្រចេះ តាម​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​តំបន់​នេះ​បាន​អោយ​ដឹង​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា GATILLE ដោយ​អ្នក​បក​ប្រែ អោយ​អាជ្ញា​ធរ​បារាំង​ពេល​​នោះ និយាយ​ពុំ​ត្រឹម​ត្រូវ​តាម​ភាសា​បា​រាំង​។ ពាក្យ GATILLE ក្លាយ​មក​ជា ក្រចេះ​។ ដោយ​មាន​ការ​បះ​បោរ​ពី​ជនជាតិ​ដើម​ភាគ​តិច​ “ព្នង” ប្រឆាំង​នឹង​ការ​ត្រួត​ត្រា​របស់​បារាំង​ អាណា ព្យា​បាល​បារាំង​ពេល​នោះ​បាន​បញ្ជូន​ទ័ព និង​ចាត់​លោក​ GATILLE ឲ្យ​ផ្គត់​ផ្គង់​សំភារៈ​សឹក​ ភស្តុ​ភារ​ និង​បោះ​ទី​តាំង​ក្នុង​ទីក្រុង​ ក្រចេះ​សព្វ​ថៃ្ងដោ​យ តាំង​នាម​មូល​ដ្ឋាន​នោះថា CAMP LOGISTIQUE DE GATILLE ។
ដូចនេះ​អ្នក​ខ្លះ​យល់​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​មក ពីឈ្មោះ​នាយ​ទាហាន​បារាំង​រូប​នេះ។ តាម​វចនានុ​ក្រម​ខែ្មរ របស់​សមេ្តច​សង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរ​ថា “ក្រចេ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់​ចម្លង​ក្របី (ក្លាយមកជា ក្រចេះ)។ តាម​ការ​រៀប​រាប់​របស់​ចា​ស់ទុំ​​រស់​នៅ​ក្នុង​តំបន់​នេះ បាន​ឲ្យ​ដឺង​ថា​នៅ​សម័យ​ដើម​ខេត្ត​ក្រចេះ មាន​ជន​ជាតិ​ដើម​ភាគ​តិច ជា​ច្រើន​រស់​នៅ ហើយ​មាន​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ផេ្សងៗ នៅ​ភូមិ​ភាគឦសាន្ត​ទាំង​មូល​តាម​ច្រក​ “កំពង់​ចម្លង​ក្របី” របស់ ជន​ជាតិ​ស្ទៀង​ឆ្លង​​ពី​ក្រចេះ​ទៅ​​តំបន់ ខាង​លើ និង​ក្រចេះ​មក​តំបន់​ខាង​ក្រោម ហើយ​តែង​តែ​ម​​ក​ផ្លាស់​ប្តូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ កំពង់​ចំម្លង​នេះ។ ផែ្អក​តាម​ឯកសារ​យោង របស់​លោក ជួប ឃាន កំណើត និង​ប្រវតិ្ត​នាម​ខេត្ត​ក្រចេះ ​ចុះ​ថៃ្ង​ទី​១៨ មេសា ២០០១ បញ្ជាក់​​ថា​ស​ម័យ​កាល ក្រុង​សម្ភបុរៈ (សំបូរ) សេ្តច​លាវ​តែង​តែ​នាំ​សួយសារ ផេ្សងៗ មក​ថ្វាយ​សេ្តច​ខែ្មរ​ តាម​រយៈ​កំពង់ចម្លង​នេះ​ដែរ។
ប្រភពឯកសារ៖ វីគឺភីឌា ភាសាខ្មែរ
ក្រចេះ (អ.ស.អ.: [krɑˈceh]) គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ ក្រុងរបស់ខេត្តមានឈ្មោះថា ក្រចេះដែលជាទីរួមខេត្ត។ ក្រចេះគឺជាខេត្តតូចមួយតែគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានី ភំ្នពេញ។ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ មានផ្លូវគមនាគមន៍តភ្ជាប់ ៣ខែ្ស គឺផ្លូវជាតិលេខ៧ ចម្ងាយ ៣៤0 គីឡូម៉ែត្រ ផ្លូវលំក្រាលក្រួសក្រហម កាត់ស្រុកតំបែរ-ស្រុកឆ្លូង មួយខែ្ស និងតាមមាត់ទនេ្លមួយខែ្សទៀត មានចម្ងាយប្រហាក់ប្រហែល នឹងផ្លូវទឹកទនេ្លមេគង្គ ២២០ គីឡូម៉ែត្រ។ ការធ្វើដំណើរ ទោះបីតាមរថយន្តកី្ត តាមកាណូតលឿនកី្ត មិនលើសពី ៥ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព។
ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ទាំងអស់ដែលបានបរិយាយចោះៗ ខាងលើ ធ្វើឲ្យខេត្តក្រចេះមានកំណើនភ្ញៀវទេសចរណ៍ទេ្វដងក្នុង មួយឆ្នាំៗ។ កត្តាទាំងនេះបាន ចង្អុលឲ្យខេត្តក្រចេះជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះតាមរយៈចំណូលដោយផ្ទាល់កី្ត ដោយប្រយោលកី្ត ក៏វិស័យទេសចរណ៍បានកំពុងជំរុញយ៉ាងស្វាហាប់ ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។[២]
និរុត្តិសាស្ត្រ
តាមចាស់ព្រឹទ្ធាចារ្យក្នុងតំបន់នេះបានអោយដឹងថា ក្រចេះ គឺជាពាក្សក្លាយពីភាសាបារាំងថា GATILLE ដោយអ្នកបកប្រែ អោយអាជ្ញាធរបារាំងពេលនោះ និយាយពុំត្រឹមត្រូវតាមភាសាបារាំង។ ពាក្យ GATILLE ក្លាយមកជា ក្រចេះ។ ដោយមានការបះបោរពីជនជាតិដើមភាគតិច “ព្នង” ប្រឆាំងនឹងការត្រួតត្រារបស់បារាំង អាណា ព្យាបាលបារាំងពេលនោះបានបញ្ជូនទ័ព និងចាត់លោក GATILLE ឲ្យផ្គត់ផ្គង់សម្ភារៈសឹក ភស្តុភារ និងបោះទីតាំងក្នុងទីក្រុង ក្រចេះសព្វថៃ្ងដោយ តាំងនាមមូលដ្ឋាននោះថា CAMP LOGISTIQUE DE GATILLE មានន័យថា ជំរុំភស្តុភារ Gatille។ ដូចនេះអ្នកខ្លះយល់ថា ក្រចេះ គឺជាពាក្យក្លាយមក ពីឈ្មោះនាយទាហានបារាំងរូបនេះ។
តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ បានឲ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក “កំពង់ចម្លងក្របី” របស់ ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ ខាងលើ និងក្រចេះមកតំបន់ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ។ ផែ្អកតាមឯកសារយោង របស់លោក ជួប-ឃាន កំណើត និងប្រវតិ្តនាមខេត្តក្រចេះ ចុះថៃ្ងទី ១៨ មេសា ២០០១ បព្ជាក់ថាសម័យកាល ក្រុងសម្ភុបុរៈ (សំបូរ) សេ្តចលាវតែងតែនាំសួយសារ ផេ្សងៗ មកថ្វាយសេ្តចខែ្មរ តាមរយៈកំពង់ចម្លងនេះដែរ។
ធ្លាប់ជាអតីតរាជធានីសម្ភុបុរៈកំឡុងសម័យចេនឡាដែលរាជធានីនោះមានទីតាំងស្ថិតនៅស្រុកសំបូរ។ ខេត្តក្រចេះក៏បាន បន្សល់នូវប្រាសាទបុរាណមួយចំនួនដែលបានកសាងឡើងនៅសតវត្សទី៨ ផងដែរ ដូចជា ប្រាសាទនាងពៅ ស្ថិតនៅឃុំសំបុក ប្រាសាទព្រះធាតុខ្វាន់ពីរ ស្ថិតនៅក្នុងស្រុកក្រចេះ ប្រាសាទទួល ត្រពាំងថ្ម ស្ថិតនៅស្រុកសំបូរនៅខាងកើត ប្រាសាទប្រាំ ប្រាសាទកោះគ្រីង ដែលមានរូបទេវៈដ៏ល្អវិចិត្រៗជាច្រើន សាលបុរាណៗ ព្រះវិហារសសរមួយរយដែលបានកសាងនៅសតវត្សទី១៦ វត្តនេះមានជាប់ទាក់ទងនឹងរឿងព្រេងខ្មែរ រឿងក្រពើនេនធន ផ្ទះបុរាណៗរបស់ខ្មែរ អគាររចនាបថបារាំង និងប្រាសាទជាច្រើនទៀត ដែលគេមិន អាចស្គាល់់ឈ្មោះ ព្រោះបានបែកបាក់អស់ហើយ ក្រៅពីប្រាសាទមានផ្ទាំងសិលាចារឹកដែលជា ស្នាដៃរបស់បុព្វបុរសខែ្មរ មាននៅសេសសល់រហូតដល់សព្វថៃ្ង ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាខេត្តក្រចេះពិតជា មានសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត សម្រាប់អ្នកសិក្សា ស្រាវជ្រាវជាតិ និង អន្តរជាតិ ដើម្បីសែ្វងយល់បានកាន់តែច្រើន។[៣]
តំបន់នៅក្បែរៗក្រចេះតាមបណ្ដោយទន្លេមេគង្គធ្លាប់ជាតំបន់មួយដែលមានមនុស្សរស់នៅច្រើនក្រាស់ក្រែលក្នុងសម័យបុរេអង្គរក្នុងប្រទេសកម្ពុជា។[៤] លន់-ណុលធ្លាប់ជាអភិបាលនៃខេត្តនេះនៅឆ្នាំ ១៩៥៤។ [៥] កំឡុងការលុកលុយរបស់បរទេស និង សង្គ្រាមរដ្ឋប្បវេណីជាច្រើនលើកច្រើនសាចូលមកក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តក្រចេះបានត្រូវគេមើលឃើញថារងនូវការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។[៦] កំឡុងប្រតិបត្តិការបញ្ជី ក្រចេះបានរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋ។[៦][៧] ការប្រមូលយកអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និង ការដោះមីនគឺជាកិច្ចការថ្មីៗនៅពេលបច្ចុប្បន្នដ៏សំខាន់។[៦]
ងារចៅហ្វាយខេត្ត
ដើម្បីគ្រប់គ្រង និងត្រួតត្រាភូមិភាគឦសានទាំងមូល ពេលនោះអាជ្ញាធរបារាំងបានចាត់តាំង ចៅហ្វាយខេត្តម្នាក់ បើតាមសៀវភៅពង្សាវតារសងេ្ខបរបស់កម្ពុជាទំព័រ ១៥៤ និពន្ធដោយ? មានងារជា “ឧកញ៉ាមហាជនបទ រដ្ឋរុក្ខាមហាបុរន្តគ្រាម សេនាធិបតីសិរី អនុរក្សឧត្តមក្រម ពាហុ” រដ្ឋបាលខេត្តមានងារជា “ព្រះពិភក្តិជនបទ” ។ល។

ភូមិសាស្ត្រ
ខេត្តក្រចេះស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាននៃ ប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌‌ប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើន ដែលទាក់ទាញចំណាប់អារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិអោយមក ទស្សនាកំសាន្ត និងសិក្សាស្រាវជ្រាវ ដើម្បីបាន ឃើញបានយល់ និងបានស្គាល់ពីទិដ្ឋភាពពិតនៃ សម្បតិ្តទាំងនោះដោយខានពុំបាន។ ក្រៅអំពី លទ្ធភាពខាងផែ្នកទេសចរណ៍ខេត្តក្រចេះអាចផ្តល់ លទ្ធភាពលើវិស័យផេ្សងៗទៀតជាច្រើន ដូចជាវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌‌ និងអរិយធម៌‌ ដែលជាកេរ្តិ៍ដំណែលពីដូនតារបស់ខែ្មរបានបន្សល់ទុកអោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កូនចៅជំនាន់ក្រោយផងដែរ។ ក្រចេះក្រុងជាទីប្រជុំជនតូចប៉ុនែ្តស្អាតលំអទៅដោយអាគារស្ថាបនាតាំងពីទសវត្ស ១៩៤០-១៩៥០ និង១៩៦០ ដែលមាន រចនាបថល្អប្រណិត។
នៅគ្រប់ទីកនែ្លងក្នុងខេត្តប្រកបដោយ ធម្មជាតិពិតដ៏សែនមនោរម្យ នៅខាងមុខមានដងទនេ្ល និងកោះនៅខាងក្រោយមានបឹងដ៏ធំ ដែលមានជំនោរបរិសុទ្ធ។ អ្នកដែលបានមកដល់ខេត្តក្រចេះ ជាលើកដំបូងប្រាកដជាមានអារម្មណ៏ សប្បាយរីករាយ នឹងបានគយគន់ទេសភាព ហើយនិងស្រូបខ្យល់រំភើយៗនាពេលរសៀលថៃ្ងរៀបលិច ដ៏ស្រស់ត្រកាល។ ខេត្តក្រចេះមានសត្វផ្សោតទឹកសាបដែលជាប្រភេទសត្វដ៏កម្រក្នុងពិភពលោកក៏ដូចជាក្នុងតំបន់ និងសំបូរទៅដោយរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងធម្មជាតិដ៏ប្រពៃ ដែលមានការទាក់ទាញការចាប់អារម្មណ៏ពី គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងមាន សារៈសំខាន់សំរាប់អ្នកសិក្សាស្រាវជ្រាវសែ្វងយល់។ លើសពីនេះខេត្តក្រចេះមានជនជាតិដើម ភាគតិចរស់នៅចំនួន៧ ជនជាតិដូចជា ព្នង ស្ទៀង គួយ ខោញ មិល ក្រោល ថ្មូន។
ខេត្តមានរមណីយដ្ឋានចំនួន ១៣ កនែ្លង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌‌ប្រវត្តិសាស្រ្តចំនួន ៦ កនែ្លង និងរមណីយដ្ឋានធម្មជាតិចំនួន ៧ កនែ្លង។ ការធ្វើដំណើរតាមផ្លូវជាតិលេខ៧ ដែលមានចម្ងាយ ៣៤០ គ.ម. មានភាពងាយស្រួលគ្រប់រដូវកាលដោយបច្ចុប្បន្នផ្លូវជាតិត្រូវបានក្រាលកៅស៊ូរួចរាល់ហើយអ្នកទេសចរណ៍អាចធ្វើដំណើរ មកកាន់ខេត្តក្រចេះតាមមធ្យោបាយផ្ទាល់ខ្លួន រថយន្តតាក់ស៊ី រថយន្តក្រុង អ្នកទេសចរណ៍ក៏អាចធ្វើដំណើរតាមទនេ្លមេគង្គដែលមានចម្ងាយ ២២០ គម. ដោយប្រើមធ្យោបាយនាវាលឿន អ្នកធ្វើដំណើរអាចគយគន់ទេសភាពតាមដងទនេ្ល។ ការធ្វើដំណើរតាមផ្លូវអាកាសពុំទាន់អាចប្រព្រឹត្ត ទៅបាននៅឡើយដោយសារ អាកាសយាន្តដ្ឋានពុំទាន់បានកែលំអនិងពុំទាន់មានជើងហោះហើរនៅឡើយ។ លើសពីនេះភ្ញៀវទេសចរណ៍អាចបន្តដំណើរទៅកាន់ខេត្តស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និងទៅប្រទេសជិតខាងដូចជា ប្រទេសលាវ និង វៀតណាម។[៩]

ខេត្ត មានប្រវែងប្រហែល ១៤០ គ.ម.ដែលហូរឆ្លងកាត់ក្នុងខេត្តក្រចេះ។[១០] ទន្លេនេះគឺជាទីលំនៅរបស់ផ្សោត មច្ឆា និង បក្សាបក្សី។[១០] លំហូរនៃទន្លេមេគង្គនៅក្រុងក្រចេះប្រែប្រួលយ៉ាងខ្លាំង។[១១][១២] មានកោះរាប់រយលិចទឹកនៅរដូវវស្សាជាច្រើននៅក្នុងទន្លេនេះ។[១០][១៣] នៅឆ្នាំ ២០០៧ ដដែលនោះ រដ្ឋាភិបាលកម្ពុជាបានគ្រោងសាងសង់ទំនប់នៅក្នុងទន្លេមេគង្គក្បែរក្រុងក្រចេះ។[១៤] ខេត្តនេះក៏មានព្រៃឈើជាច្រើន ជួរភ្នំព្រះពាន់ ភ្នំព្រិច និងចម្ការកៅស៊ូ។[១០] ភាគខាងកើតក្រចេះគឺជាតំបន់សត្វបក្សីដ៏សំខាន់មួយ។[១៥]
ខេត្តនេះបានគ្របដណ្ដប់ភាគច្រើនបំផុតដោយព្រៃយ៉ាងក្រាស់។[១៦] រណ្ដៅជាច្រើនកើតចេញពីការទម្លាក់គ្រាប់បែកប្រតិបត្តិការបញ្ជីកំឡុងសង្គ្រាមវៀតណាម រណ្ដៅខ្លះត្រូវបានពេញប្រៀបដោយទឹក ដែលនៅតែមានឃើញនៅជនបទ។[១៦] ដែនដីភាគខ្លះនៅខេត្តក្រចេះគឺត្រូវបានប្រើសម្រាប់កសិកម្ម ទោះបីជាភាគរយរបស់ដីកសិកម្មទាំងនេះតូចជាងកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាក៏ពិតមែនក្ដី។[១៦] ខេត្តនេះមានអាកាសធាតុខ្យល់រដូវ ដែលមានរដូវរងារចាប់ពីខែ វិច្ឆិកា ទៅដល់ មីនា រដូវក្ដៅចាប់ពីខែ មីនា ទៅដល់ ខែឧសភា និងរដូវវស្សាចាប់ពីខែ ឧសភា ដល់ តុលា។[១៧] មានទឹកជំនន់ជានិច្ចជាកាលនៅខេត្តក្រចេះ ទន្លេមេគង្គអាចមានទឹកហូរកាត់លើសលប់ខ្លាំងស្មើនឹង ៤ ម កំឡុងរដូវវស្សា។[១៨]
ក្រចេះត្រូវបានគេស្គាល់ដោយទស្សនីយភាពមាត់ទន្លេគួរឱ្យទាក់ទាញ និង ភូមិស្រុក ហើយនិងវាលស្រែដ៏ខៀវស្រងាត់។[១៩] នេសាទដ្ឋានជាច្រើនជាផ្នែកនៃភូមភាគិទន្លេមេគង្គលើ ដែលមានសារៈសំខាន់ទ្រទ្រង់ដល់ប្រភេទសត្វបំលាស់ទី និងការនេសាទចិញ្ចឹមពោះ ប៉ុន្តែមិនបានដើរតួនាទីសំខាន់ខាងការនេសាទបែបពាណិជ្ជកម្មទេ។[២០]ព្រៃឈើនៅក្រចេះប្រែទៅជាស្រឡះ និងមានកម្រាស់តិចជាងទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលព្រៃទាំងនោះបានក្លាយជាដើមឈើរុះរោយ ជ្រុះស្លឹកកំឡុងរដូវប្រាំង។[២០]
រដ្ឋាភិបាលលោកខាំ-ភឿនគឺជាអភិបាលខេត្តក្រចេះ និង[២១] វ៉ែន-សុឃយគឺជាអភិបាលរង។[១៣] នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០០៧ អាសនៈភាគច្រើនបានធ្លាក់ទៅលើសមាជិកគណបក្សប្រជាជនកម្ពុជា។[២២] ស្ត្រីបានជាប់ឈ្មោះ ១៧,៤ % ក្នុងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។[២៣] នៅឆ្នាំ ២០០៥ ក្រចេះបានទទួល ១,៦ អរពៈរៀលពីមូលនិធិឃុំ/សង្កាត់ ក្នុងមូលនិធិអភិវឌ្ឍន៍មាន ១,២ អរពៈរៀល និងមូលនិធិសំរាប់រដ្ឋបាលមានចំនួន ០,៤៩ អរពៈ (អរពៈ=១ពាន់លាន) រៀល។[២៤]
សេដ្ឋកិច្ចនិងដំណឹកជញ្ជូន
ដំណាំស្រូវមានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចប្រចាំខេត្ត អ្នករស់នៅអចិន្ត្រៃយ៍នៅខេត្តក្រចេះភាគច្រើនគឺជាកសិករ រឺ អ្នកនេសាទចិញ្ចឹមពោះ។[២៥] ៧៨ % នៃពួកគាត់ជាអ្នកមានការងារក្នុងវិស័យកសិកម្ម។[២៦] សាមសិបភាគរយនៃគ្រួសារដែលនៅខេត្តក្រចេះរកបានតិចជាង ១ $ ស.រ ក្នុងមួយថ្ងៃ អត្រាភាពក្រីក្ររបស់ខេត្តគឺ ៣២ % យ៉ាងណាក៏វានៅតែទាបជាងមធ្យមភាគជាតិដែលមានកំរិត ៣៩ %។[២៥][២៧] ការជីករករ៉ែមាសមួយភាគមាននៅក្នុងខេត្តក្រចេះ។[២៨][២៩] ដីភាគច្រើននៅខេត្តក្រចេះមិនសូវមានជីជាតិទេ ខេត្តនេះកាលពីដំបូងដាំដំណាំឧស្សាហកម្មដែលរស់បានយូរឆ្នាំដូចជាកៅស៊ូ។[៣០] ការកាប់ព្រៃឈើខុសច្បាប់បានត្រួតពិនិត្យដោយអ្នករដ្ឋការខេត្តគឺជាបញ្ហាមួយ។[៣១] ក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថានទេសចរណ៍ (អេកូទេសចរណ៍)។[៣២] ប្រព័ន្ធផ្លូវគមនាគមន៍ក្រចេះមានការអភិវឌ្ឍតិចតួច។[២៥] កាលពីឆ្នាំ ១៩៩៨ គ្រួសារជាមធ្យមមានផ្ទៃដីកសិកម្ម ០,៤៨ ហិកតា និង ៣៧ % ទៀតគ្មានដីប្រើប្រាស់ឡើយ។[២៦]
កសិកម្ម
ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបភាគឦសាន ខាងកើតឈៀងខាងជើងនៃប្រទេសកម្ពុជា ដែលមានចំងាយពីរាជធានីភ្នំពេញ ប្រមាណ ៣៤០ គ.ម តាមផ្លូវគោក និងចំងាយ ២២០ គ.ម.តាមផ្លូវទឹក។ ខេត្តក្រចេះ មានផៃ្ទដីធម្មជាតិសរុបចំនួន ១១០៩៤ គ.ម២ ក្នុងនោះមានផៃ្ទដីសំរាប់កសិកម្ម ៨៥ ទនេ្ល បឹងបួរ ព្រែក សំរាប់នេសាទ ៨៥ ដីក្រហម ០,៥៥ និង ព្រៃឈើ ៨៣,៥៥។ ផែ្អកតាមឋានលេខន៍ ផែ្នកខាងកើត និងខាងលិចទនេ្លមេគង្គខេត្តក្រចេះ ចែកចេញជា ៥ ប្រព័ន្ធកេ្សត្រ-បរិស្ថាន ដែលមានជាអាទិ៏
តំបន់ខ្ពង់រាបដីក្រហម (ស្រុកស្នួល ចំនួន ៥៥៤៧ ហ.ត.)
តំបន់ខ្ពង់រាបដីខ្មៅ និងល្បាយខ្សាច់ស (ស្រុកសំបូរ)
តំបន់ចំការល្បាប់ តាមដងទនេ្លមេគង្គ (ស្រុកសំបូរ ស្រុកឆ្លូង ស្រុកក្រចេះនិងស្រុកព្រែកប្រសព្វ)
តំបន់ដាំដុះស្រូវទំនាប (ស្រុកទាំង ៥)
តំបន់ដាំដុះដំណាំរួមផ្សំ (បនែ្លគ្រប់ប្រភេទ) បន្ទាប់ពីដំណាំស្រូវ ពេលរដូវទឹកសំរក
ក្នុងឆ្នាំ ២០០៦ នេះ ខេត្តក្រចេះទទួលបានបរិមាណទឹកភ្លៀងកំពស់ ១៧១៨៦ ម.ម បៀ្របធៀបឆ្នាំ ២០០៥ កើនទើ្បង ៣៤៨៥០ ម.ម និងទឹកជំនន់ទនេ្លមេគង្គមានកំពស់អតិបរិមា ២១១៩ ម ធ្វើអោយ យើងជួបការលំបាកដល់ការងារបង្កបង្កើនផលដូចជា ការរាំងស្ងួតដោយកនែ្លងក្នុងរដូវ ស្ថានភាពទឹកជំនន់បានជន់ទើ្បង ២ លើកផ្ទួនៗគ្នា និងនៅចុងរដូវមានទឹកជំនន់ទឹកភ្លៀង សត្វល្អិតបំផ្លាញ។[៣៣]
តំបន់ឧស្សាហកម្ម
ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍រីកចំរើនលើ វិស័យសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ដោយ ឡែកខេត្តក្រចេះ សំដៅ ស្រូបយកសក្តានុពលនេះបានទាន់ពេលវេលា ក្នុងការធ្វើអោយមាន កំណើនការងារ កំណើនចំណូលគ្រួសារ និងខេត្តទាំងមូល ខេត្តក្រចេះបានរៀបចំតំបន់ឧស្សាហកម្ម ដែលមានផៃ្ទដីប្រមាណ ១៦០០ ហិកតាមានទីតាំងស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ជាប់ព្រំដែនខេត្តប៊ិញភឿក សាធារណរដ្ឋសង្គមនិយមវៀតណាម។ តំបន់នេះចែកចេញជាពីរនៅអមផ្លូវលេខ ៧៤ ឆ្ពោះទៅ កាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ។ សព្វថៃ្ងកំពុងបោះបង្គោលកំណត់ព្រំប្រទល់ដីតាមការណែនាំរបស់ក្រសួងរៀចំដែនដី នគរូបនីយកម្ម និង សំណង់។[៣៤]
វិស័យទេសចរណ៍
ក្រចេះជាខេត្តមួយដែលមានកន្លែងទេសចរណ៍កួរឲ្យទាក់ទាញភ្ញៀវទេសចរណ៍មានដូចជា រម្នីយដ្ឋានព្រែកកាំពី ដែលមានសត្វផ្សោតទឹកសាបដ៍កម្រនៅលើពីភពលោក ​ទោះបីជាកំណាត់​ផ្លូវ​ក្រាល​​កៅស៊ូ​មួយ​ខ្សែ​ ឆ្ពោះ​​ទៅ​រមណីយដ្ឋា​ន​អន្លង់​ផ្សោត ​​រមណីយដ្ឋាន​​កាំពី​ និងវត្ត​​សសរ​​មួួយ​រយ​​​​ មាន​លក្ខណៈ​​តូច​ចង្អៀត​​ក្តី​ ក៏ប្រជាពលរដ្ឋ​ ភ្ញៀវ​​ទេ​ស​ចរ​​ជាតិ​ និងអន្តរជាតិ​ នៅតែព្យាយាម​​ធ្វើ​​ដំណើរ​ទៅទស្សនា​កំសាន្ត​ តាម​​​មធ្យោ​បាយ ​​រៀងៗ​ខ្លួន​ដែរ​ ព្រោះ​ថា​ជាផ្លូវសំខាន់​​ហើយ​តែង​មាន​សភាព​កុះករ​ក្នុង​ពេល​​មានបុណ្យទាន​ម្តងៗ។
នាឱកាស​បុណ្យ​ចូលឆ្នាំ​​ គេ​ឃើញ​​ភ្ញៀវ​ទេសចរ​ជាតិ​និងអន្តរជាតិ​​ធ្វើដំណើរ លើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ​​នេះ​ឆ្ពោះ​ទៅ​កាន់​​រមណីយ​ដ្ឋាន​អន្លង់​ផ្សោត ​រមណីយ​ដ្ឋាន​​កាំពី​ និង​វត្ត​សសរ​១០០​​ វត្តភ្នំសំបុក ភ្នំសុពណ៌កាឡី សួនស្នេហ៍ថ្មបាំង ព្រមទាំងទិញ ក្រូចកោះទ្រង់ ក្រឡានថ្មគ្រែ និង វត្ថុអនុស្សារីយន៍ ជាច្រើនទៀត ថ្វីដ្បិត​សភាព​​ផ្លូវ​​មាន​លក្ខណៈ​​តូច​ចង្អៀតនិង​​​ជិះ​ប្រជ្រៀត​គ្នា​យ៉ាងណា​ក៏ដោយ ក៏នៅតែមានមនុស្សជាច្រើនធ្វើដំណើរទៅលេងកំសាន្តយ៉ាងច្រើនគ្មានពេល
បញ្ហាសង្គម
ការសម្បទានដីជារឿយគ្របដណ្ដប់លើដីដែលមានម្ចាស់ រឺ ប្រើប្រាស់ដោយប្រជាជននៅខេត្តក្រចេះតាំងពីយូរមកហើយ។[៣៥][៣៦] នៅឆ្នាំ ២០០៤ អ្នករៀបចំដីសហគមន៍ត្រូវបានគំរាមកំហែងដោយកងទ័ពបន្ទាប់ពីពួកគេបានរឹបអូសរណាយន្តដែលបានប្រើប្រាស់សំរាប់ការកាប់ព្រៃឈើខុសច្បាប់។[៣៧] អង្គការរបស់ជនជាតិដើមមួយមានសកម្មភាពនៅខេត្តក្រចេះនេះ។[៣៨]
សុខភាព អប់រំ និង អភិវឌ្ឍន៍
គ្រុនខ្យងហៀនគឺជាបញ្ហាមួយនៅខេត្តក្រចេះ។[៣៩] ការកើតជំងឺគ្រុនចាញ់ និង គ្រុនឈាមបានកើនឡើងយ៉ាងរហ័សក្នុងពាក់កណ្ដាលទសវត្សឆ្នាំ ២០០០ កំណើននេះត្រូវបានគេសន្និដ្ឋានថាមកពីការប្រែប្រួលអាកាសធាតុ។[៤០]គ្រុនចាញ់មានក្នុងចំណោមមនុស្សជាច្រើន (អភេកន្តោប្រជា) ដែលនៅក្នុងព្រៃខេត្តក្រចេះ។[២៥] អត្រាមរណៈទារកក្នុងខេត្ត ៩៧/១០០០ និង អត្រាមរណៈកុមារ ៨០/១០០០ គួរអោយកត់សំគាល់មានខ្ពស់ជាង មធ្យមភាគថ្នាក់ជាតិទៅទៀត (៦៨/១០០០ និង ៥៣/១០០០ រៀងគ្នា)។[២៥]
មន្ទីរពេទ្យ
រដ្ឋ
មន្ទីរពេទ្យបង្អែកខេត្តក្រចេះ
មន្ទីរពេទ្យបង្អែកឈ្លូង
មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល
ឯកជន
វិស័យដឹកជញ្ជូន
ក្នុងខេត្តរថយន្តក្រុង០៣ ក្រុមហ៊ុន គឺក្រុមហ៊ុន សូរិយា, ក្រុមហ៊ុន រិទ្ធិមុន្នី និងក្រុមហ៊ុន ហ៊ួរលាន ក្រៅពីនេះ នៅមានរថយន្តឈ្នួលតូច និងមធ្យមជាច្រើនទៀត សំរាប់ដឹកជញ្ជូនអ្នក ដំណើរក្នុងខេត្ត និងក្រៅខេត្ត ។ នៅក្នុងខេត្តមាន ម៉ូតូឌុបភ្ញៀវទេសចរ ៥៧ គឿ្រង និងមគ្គុទេសន៍ទេសចរណ៍ ២៣នាក់។
ចំងាយផ្លូវ
ក្រចេះ-ភ្នំពេញ ៣៤០ គម
ក្រចេះ-ស្ទឹងត្រែង ១៤២ គម
ក្រចេះ-រតនៈគីរី ១៤៣ គម
ក្រចេះ-មណ្ឌលគីរី ២១១ គម
ក្រចេះ-កំពង់ចាម ២១៦ គម
ក្រចេះ-ព្រុំដែនវៀតណាម ១០១ គម
ផ្លូវទឹក
ក្រចេះ-ភ្នំពេញ ២២១ គ,ម
ក្រចេះ-កំពង់ចាម ១១៦ គ,ម
ក្រចេះ-ស្ទឹងត្រែង ១២៨ គ,ម
ផ្លូវអាកាសមានព្រលានយន្តហោះមួយនៅវាលវង់ បច្ចុប្បន្នពុំទាន់ដំណើរការ។
ការដឹកជញ្ជូនក្នុងខេត្ត
ក្រចេះ-ចំបក់ ៥២ គម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន២គ្រឿង
ក្រចេះ-ឆ្លូង ៣៦ គ,ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអី មាន ៤ គ្រឿង, រថយន្តប្រភេទ ទេសចរណ៍ ១២ កៅអីមាន ២ គ្រឿងនិងរថយន្តប្រភេទដឹកទំនិញ ២,៥ តោនមាន ៤គ្រឿង
ក្រចេះ-សំបូរ ៣៦ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ៤ កៅអីមាន ៦ គ្រឿង និងប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៩ គ្រឿង
ក្រចេះ-កន្ទួត ២២ គ.ម តាមរថយន្តប្រភេទដឹកទំនិញ ១ តោនមាន ៨ គ្រឿង
ក្រចេះ-ស្វាយជ្រះ តាមរថយន្តប្រភេទដឹកទំនិញ ១តោន និង ២,៥ តោនមាន ៥ គ្រឿង
ក្រចេះ-ស្នួល ៨៣ គ.ម តាមរថយន្តប្រភេទទេសចរណ៍ ១២ កៅអីមាន ៤ គឿ្រង រថយន្តក្រុង និងរថយន្ត ប្រភេទដឹកទំនិញមួយបាំងកន្លះមាន ៦ គ្រឿង
ការដឹកជញ្ជូនក្រៅខេត្ត
ក្រចេះ-ស្ទឹងត្រែង តាមរថយន្តទេសចរណ៍ ១៥ កៅអី មាន២ គ្រឿងរថយន្ត ៤ កៅអី មាន៦គ្រឿង និងរថយន្តក្រុង មាន៣ គ្រឿង
ក្រចេះ-រតនៈគិរី តាមរថយន្ត៤ កៅអី មាន ១២ គ្រឿង
ក្រចេះ-ភ្នំពេញ តាមរថយន្ត ៤កៅអីមាន ១២គ្រឿង រថយន្តទេសចរណ៍ ១២ ទៅ ១៥ កៅអី មាន ៣២ គ្រឿងនិងរថយន្តក្រុងមាន៣ក្រុមហ៊ុន [៤១]
ប្រជាលេខន៍
ថ្ងៃលិច ផ្ទះនៅជាយក្រុងក្រចេះ
ថ្ងៃលិច ផ្ទះនៅជាយក្រុងក្រចេះ
មានជនជាតិភាគតិចយួនច្រើនគួរសមក្នុងខេត្តក្រចេះ។[៤២] ក្រចេះគឺជាស្រុកកំណើតនៃក្រុមជនជាតិដើមទាំងប្រាំពីរ: ព្នង កួយ មិល ខោញ ក្រោល ស្ទៀង និង ថ្មូន។[១០][៤៣] ប្រហែល ៧០% អ្នករស់នៅអចិន្ត្រៃយ៍នៃខេត្តនេះរស់នៅតាមបណ្ដោយដងទន្លេមេគង្គ[១០] តំបន់ក្រៅពីទន្លេនេះមានការតាំងនៅនៃប្រជាជនរប៉ាត់រប៉ាយ។[៤៤] ប្រហែល ៨% នៃប្រជាជនខេត្តក្រចេះគឺជាអ្នកស្រុកដើម ខេត្តនេះជាខេត្តមួយក្នុងចំណោមខេត្តបួនដែលមានអត្រាប្រជាជនដើមច្រើនគួរសមដែរ។[៤៣] ៧០% នៃប្រជាជនទាំងនេះគឺនៅជនបទ។[២៦]

No comments:

Post a Comment