ផ្លូវដែកស្ពានដែក រទេះយន្តស្រែក
ជ្រែកអស់ប្រឹក្សា រំលងដងស្ទឹង
សញ្ជឹងចិន្តា រំពឹងអ្នកណា?
សង្សារលាហើយ។
សញ្ជឹងចិន្តា រំពឹងអ្នកណា?
សង្សារលាហើយ។
អូនចាកចេញទៅ ទុកឱ្យរៀមនៅ
សោកសៅឥតស្បើយ បងនៅរងចាំ
ចាំស្រស់ត្រាណត្រើយ ម្ចាស់ចិត្តបងអើយ
សូមឆាប់វិលវៃ។
រយលានសន្យា ដែលអូនវាចា
សុទ្ធតែគ្មានន័យ គ្រាន់តែជាឡេះ
ទ្រូងប្រេះរីងរៃ គ្រាំហឫទ័យ
អវីចីស្នេហា។
ខ្ញុំសូមលាហើយ លាមិនវិលឡើយ
ស្នេហ៍គ្មានមេត្តា លាស្នេហ៍ទុក្ខកម្ម
ប្រចាំចិន្តា លាស្នេហ៍សាវា
សាងជីវិតថ្មី។
អូរ អក្ខរាសៀមរាបថ្ងៃទី១២សីហា២០១៧
No comments:
Post a Comment