បទ ៉ ព្យាង្គប្រាំបី ៉
យប់រនោចប្រាំរោចបាត់ចន្ទ្រា
ទ្រូងកំព្រារងាសែនឯកា
ធ្វើម្ដេចទៅបាននៅក្បែរចន្ទថ ្លា
ឱ្យរៀមរ៉ាចិន្តាបានល្ហែល្ហើ យ។
បិទនេត្រាវាចាទាំងក្រៀមក្រំ
សៀងលាយឡំលាយផ្សំទុក្ខឥតស្បើ យ
រយសំណួរចោតសួរគ្មានចម្លើយ
ឱ! លោកអើយ ម្ដេចឡើយគ្មានមេត្ដា?
បើសិនជាវេលាអាចត្រឡប់
អ្វីគ្រប់សព្វកាយកប់ក្រោមបុ ព្វតា
ឱ្យបាត់សូន្យដូចក្បូនក្នុងជ លសា
ឱ្យភ្លឺថ្លាចិន្ដាគ្រាឥលូវ។
ណ្ហើយចុះ អ្វីទាំងអស់ តាមវាសនា
ទោះវាចា យ៉ាងណាក៏គ្មានផ្លូវ
កម្មលិខិតកម្រិត ហើយតម្រូវ
អ្វីដែលត្រូវ ស្រាយបាន ប្រាណគ្មានហ្មង។
ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨
February 5, 2018
ដោយ ៖ អូរ អក្ខរា
No comments:
Post a Comment