សោភ័ណទេសភាពសៀមរាបល្អ
ប្រាង្គប្រាសាទថ្មបវរក្រៃ
កេរកាលដូនតាសែនថ្លាថ្លៃ
ខ្មែរមានស្នាដៃដ៏វិចិត្រ។
ខ្ញុំមានវាសនាកើតលើដី
ដែនខ្មែរបុរីក្រុងប្រណិត
បេះដូងមួយនេះលង់ស្នេហ៍ស្និទ ្ធ
អង្គរល្អពិតនិត្យមិនណាយ។
ភ្ងៀវគ្រប់ទិសទីមកទស្សនា
ប្រាសាទសិលាឥតខ្វល់ខ្វាយ
ជំនោរធម្មជាតិត្រជាក់កាយ
រីករាយក្អាកក្អាយឥតមានហ្មង។
ក្រមាបង់កលម្អឆោម
សំយុងចុះក្រោមយោលជាយផង
ខ្លះក៏ជួតក្បាលតាមបំណង
ទទូរត្រសងឥតទាស់អី។
គង្គាថ្លាយង់ចាំងឆ្លុះប្រាង ្គ
សម្អិតសម្អាងគាប់ហឫទ័យ
ឃើញខ្ពស់ត្រដែតនភាល័យ
បិទភ្នែកមមៃមិនចង់ឃ្លាត។
អូរ អក្ខរាសៀមរាបថ្ងៃទី១៥តុលា២០១៧
No comments:
Post a Comment