Wednesday, December 20, 2017

រូបបងមិនល្អ

រូបបងមិនល្អ

I. រូបបងមិនល្អ សាច់បងមិនសដូចជាបុរសដទៃ
រូបបងមិនល្អ សាច់បងមិនសដូចជាបុរសដទៃ
ធ្វើធម្មជាតិប្រល័យ តែចិត្តមេត្រីស្មោះស្នេហ៍តែមួយ 
ខុសពីបុរសដទៃ ពុំមានសក្ខីស្មោះស្នេហ៍តែមួយ។

II. អប្រិយតែកាយ គ្នានខ្វះអ្វីឡើយ មានគ្រប់លក្ខណា
អប្រិយតែកាយ គ្នានខ្វះអ្វីឡើយ មានគ្រប់លក្ខណា
រូតរះប្រឹងប្រែងធ្វើការ គ្មានទាស់ឡើយណា សមបុរសខ្មែរ
ភ្ជួររាស់ធ្វើស្រែចម្ការ មិនឱ្យជីវា ព្រួយទេមាសស្នេហ៍។

ភ្លេង...

សរសេរដោយ អូរ អក្ខរា ២០/១២/២០១៧

Saturday, December 16, 2017

ចុតហ្មាយស្នេហ៍

ចុតហ្មាយស្នេហ៍

ប៊ិកខៀវមួយដើមដង្ហើមស្នេហ៍ 

រៀងរាល់ថ្ងៃខែតែងចងក្រង

ភាសាបេះដូងផ្ញើនួនល្អង 

មុនគេងរៀមផ្សងជួបឆោមឆាយ។

ឱ! ស្រុកជីក្រែងតែងបេះផ្កា  

ផ្ញើជូនជីវា និងចុតហ្មាយ

ម្លិះរួតរីកល្អក្រអូបសាយ  

ឱ្យស្ងួនអប់កាយណាមាសមេ។

នៅលើស្ពានថ្មវែងអន្លាយ 

នឹកស្នេហ៍នៅឆ្ងាយនឹកម្ល៉េះទេ

នឹកគ្រាកើយភ្លៅម៉ុមបំពេ  

គ្មានថ្ងៃងាករេប្រែផ្សេងឡើយ។

ពេលបងទទួលចុតហ្មាយអូន

បងលេងស្រពោនដូចមុនហើយ

អក្ខរាអូនចារឱ្យបងស្បើយ 

មិនយូរទៀតឡើយអូនវិលវិញ។៚

អូ សំអាត
សៀមរាបថ្ងៃទី ១៦ ធ្នូ ២០១៧
ម៉ោង ១២៖៥៥នាទី 

រៀនស្រះនិស្ស័យ និង ព្យញ្ជនៈ